ព្រះត្រៃបិដក ភាគ ០១
នូវកុសលធម៌ដែលមិនមាន មិនពិត មិនប្រាកដក្នុងខ្លួន (ហើយចូលចិត្តថា) កុសលធម៌ទាំងឡាយរបស់អញមាន។ ឈាន (គុណជាតសំរាប់ដុតបង់នូវកិលេស)១ វិមោក្ខ (គុណធម៌ដែលផុតស្រឡះចាករាគៈជាដើម)១ សមាធិ (សភាពដែលដំកល់ចិត្តស្មើមាំល្អក្នុងអារម្មណ៍)១ សមាបត្តិ (គុណជាតិដែលដល់ព្រម)១ ញាណទស្សនៈ (កិរិយាឃើញដោយបញ្ញា)១ មគ្គភាវនា (កិរិយាចំរើននូវមគ្គ)១ ផលសច្ឆិកិរិយា (ដំណើរធ្វើឲ្យច្បាស់លាស់នូវផល)១ កិលេសប្បហាន (កិរិយាលះបង់កិលេស)១ វិនីវរណតា ចិត្តស្ស ចិត្តមាននីវរណធម៌ប្រាសហើយ១ សុញ្ញាគារេ អភិរតិ សេចក្តីត្រេកអរក្នុងផ្ទះដ៏ស្ងាត់១ (ធម៌ទាំង១០នេះ) ហៅថា ឧត្តរិមនុស្សធម្ម។ ត្រង់ពាក្យថា បង្អោនមកដាក់ក្នុងខ្លួន សេចក្តីថា បង្អោនកងកុសលធម៌ទាំងនោះមកដាក់ក្នុងចិត្ត ឬបង្អោនចិត្តទៅក្នុងកងកុសលធម៌ទាំងនោះ។ ត្រង់ពាក្យថា ញាណ បានដល់វិជ្ជា គឺសេចក្តីដឹងវិសេស៣យ៉ាង។ ត្រង់ពាក្យថា ទស្សនៈ សេចក្តីថា ធម្មជាតណា ហៅថា ញាណ ធម្មជាតនោះហៅថា ទស្សនៈ ធម្មជាតណាហៅថា ទស្សនៈ ធម្មជាតនោះហៅថា ញាណ។ ត្រង់ពាក្យថា ពោលអួត សេចក្តីថា ប្រាប់ដល់ស្រីក្តី ប្រុសក្តី គ្រហស្ថក្តី បព្វជិតក្តី។ ត្រង់ពាក្យថា ខ្ញុំដឹងដូច្នេះ ខ្ញុំឃើញដូច្នេះ សេចក្តីថា ខ្ញុំដឹងធម៌នេះ ខ្ញុំ
ID: 636775579905601825
ទៅកាន់ទំព័រ៖