ព្រះត្រៃបិដក ភាគ ០១

ឃើញ​ធម៌​នេះ​ ​ម្យ៉ាងទៀត​ ​ធម៌​នេះ​ជា​របស់ខ្ញុំ​ ​ៗ​ក៏​យល់​ជាក់ច្បាស់​ក្នុង​ធម៌​នេះ​ហើយ​។​ ​
 [​២៣៤​]​ ​ត្រង់​ពាក្យ​ថា​ ​លុះដល់​សម័យ​ដទៃពី​នោះ​មក​ ​សេចក្តី​ថា​ ​កិរិយា​ពោល​អួត​ក្នុង​ខណៈ​ណា​ ​លុះដល់​សម័យ​ដែល​កន្លង​នូវ​ខណៈ​ ​នូវ​ស្របក់​ ​នូវ​ពេល​មួយរំពេច​នោះ​មក​។​ ​ត្រង់​ពាក្យ​ថា​ ​ទោះ​មាន​គេ​សាកសួរ​ក្តី​ ​សេចក្តី​ថា​ ​វត្ថុ​ណា​ដែល​ខ្លួន​បាន​ប្តេជ្ញា​ហើយ​ ​ក៏​មាន​អ្នកឯទៀត​គេ​សាកសួរ​ចំពោះ​វត្ថុ​នោះ​ថា​ ​ធម៌​អ្វីខ្លះ​ដែល​លោក​បាន​ត្រាស់​ដឹង​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​បាន​ជា​លោក​បាន​ត្រាស់​ដឹង​ ​លោក​បាន​ត្រាស់​ដឹងពី​អង្កាល់​ ​លោក​បាន​ត្រាស់​ដឹង​ក្នុង​ទីណា​ ​កិលេស​ណាខ្លះ​ដែល​លោក​បាន​លះ​រួចហើយ​ ​លោក​បាន​ធម៌​ដូចម្តេច​ខ្លះ​។​ ​ត្រង់​ពាក្យ​ថា​ ​ទោះ​ឥតមាន​គេ​សាកសួរ​ក្តី​ ​សេចក្តី​ថា​ ​ឥតមាន​អ្នកណាមួយ​សួរ​ដណ្តឹង​ឡើយ​។​ ​ត្រង់​ពាក្យ​ថា​ ​ក៏​ហៅថា​ ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​សេចក្តី​ថា​ ​(​ភិក្ខុ​)​ ​មាន​សេចក្តី​ប្រាថ្នា​អាក្រក់​ ​គឺ​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់​ ​ហើយ​ពោល​អួត​ឧត្តរិមនុស្ស​ធម៌​ដែល​មិន​ពិត​ ​មិន​ប្រាកដ​ ​ក៏​ហៅថា​ ​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​ត្រង់​ពាក្យ​ថា​ ​មានប្រាថ្នា​ចង់​ឲ្យ​បរិសុទ្ធ​ ​សេចក្តី​ថា​ ​(​ភិក្ខុ​នោះ​)​ ​ទោះ​មានប្រាថ្នា​ចង់ទៅ​ជា​គ្រហស្ថ​ក្តី​ ​ចង់ទៅ​ជា​ឧបាសក​ក្តី​ ​ចង់ទៅ​ជា​ញោមវត្ត​ក្តី​ ​ចង់ទៅ​ជា​សាមណេរ​ក្តី​។​
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636775608909290741
ទៅកាន់ទំព័រ៖