ព្រះត្រៃបិដក ភាគ ០១
ភិក្ខុនោះគ្មានសំវាសដូច្នេះទេ ព្រោះហេតុនោះ បានជាតថាគតពោលថា រកសំវាសគ្មាន។
[២៣៦] ដែលហៅថា ឧត្តរិមនុស្សធម្ម (នោះសំដៅយក) ឈាន១ វិមោក្ខ១ សមាធិ១ សមាបត្តិ១ ញាណទស្សនៈ១ មគ្គភាវនា១ ផលសច្ឆិកិរិយា១ កិលេសប្បហាន១ វិនីវរណតា ចិត្តស្ស១ សុញ្ញាគារេ អភិរតិ១។ ត្រង់ពាក្យថា ឈាន បានខាងបឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ត្រង់ពាក្យថា វិមោក្ខ (នោះ) បានខាងឯសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ អប្បណិហិតវិមោក្ខ។ ត្រង់ពាក្យថា សមាធិ (នោះ) បានខាង ឯសុញ្ញតសមាធិ អនិមិត្តសមាធិ អប្បណិហិតសមាធិ។ ត្រង់ពាក្យថា សមាបត្តិ (នោះ) បានខាង សុញ្ញតសមាបត្តិ អនិមិត្តសមាបត្តិ អប្បណិហិតសមាបត្តិ។ ត្រង់ពាក្យថា ញាណ (នោះ) បានខាង ត្រៃវិជ្ជា។ ត្រង់ពាក្យថា មគ្គភាវនា (នោះ) បានខាង សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពល៥ ពោជ្ឈង្គ៧ មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ។ ត្រង់ពាក្យថា ផលសច្ឆិកិរិយា (នោះ) បានខាង ធ្វើឲ្យច្បាស់លាស់នូវសោតាបត្តិផល ធ្វើឲ្យច្បាស់លាស់នូវសកទាគាមិផល ធ្វើឲ្យច្បាស់លាស់នូវនូវអនាគាមិផល ធ្វើឲ្យច្បាស់លាស់នូវអរហត្តផល។
ID: 636775609732617832
ទៅកាន់ទំព័រ៖