ព្រះត្រៃបិដក ភាគ ០១

  ​[​២៣៨​]​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​កំពុង​ចូល​បឋមជ្ឈាន​ ​ដោយ​អាការ៣យ៉ាងគឺ​ ​មុននឹង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​នឹង​និយាយ​កុហក១​ ​កំពុង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​កំពុង​និយាយ​កុហក១​ ​និយាយ​រួចហើយ​ ​ដឹងខ្លួន​ថា​ ​អញ​និយាយ​កុហក​រួចហើយ១​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​កំពុង​ចូល​បឋមជ្ឈាន​ ​ដោយ​អាការ៤យ៉ាងគឺ​ ​មុននឹង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​នឹង​និយាយ​កុហក១​ ​កំពុង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​កំពុង​និយាយ​កុហក១​ ​និយាយ​រួចហើយ​ ​ដឹងខ្លួន​ថា​ ​អញ​និយាយ​កុហក​រួចហើយ១​ ​បិទបាំង​សេចក្តី​ឃើញ១​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​កំពុង​ចូល​បឋមជ្ឈាន​ ​ដោយ​អាការ៥យ៉ាងគឺ​ ​មុននឹង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​នឹង​និយាយ​កុហក១​ ​កំពុង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​កំពុង​និយាយ​កុហក១​ ​និយាយ​រួចហើយ​ ​ដឹងខ្លួន​ថា​ ​អញ​និយាយ​កុហក​រួចហើយ១​ ​បិទបាំង​សេចក្តី​ឃើញ១​ ​បិទបាំង​សេចក្តី​គាប់ចិត្ត១​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​កំពុង​ចូល​បឋមជ្ឈាន​ ​ដោយ​អាការ៦យ៉ាងគឺ​ ​មុននឹង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​នឹង​និយាយ​កុហក១​ ​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 636775610911805278
ទៅកាន់ទំព័រ៖