ព្រះត្រៃបិដក ភាគ ០១
កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាកំពុងចូលបឋមជ្ឈាន ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក។
[២៣៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន ដោយអាការ៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១
ID: 636775611375121778
ទៅកាន់ទំព័រ៖