ព្រះត្រៃបិដក ភាគ ០១

និយាយ​កុហក១​ ​កំពុង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​កំពុង​និយាយ​កុហក១​ ​និយាយ​រួចហើយ​ ​ដឹងខ្លួន​ថា​ ​អញ​និយាយ​កុហក​រួចហើយ១​ ​បិទបាំង​សេចក្តី​ឃើញ១​ ​បិទបាំង​សេចក្តី​គាប់ចិត្ត១​ ​បិទបាំង​សេចក្តី​ពេញចិត្ត១​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​ជា​អ្នក​បាន​បឋមជ្ឈាន​ហើយ​ ​ដោយ​អាការ៧យ៉ាងគឺ​ ​មុននឹង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​នឹង​និយាយ​កុហក១​ ​កំពុង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​កំពុង​និយាយ​កុហក១​ ​និយាយ​រួចហើយ​ ​ដឹងខ្លួន​ថា​ ​អញ​និយាយ​កុហក​រួចហើយ១​ ​បិទបាំង​សេចក្តី​ឃើញ១​ ​បិទបាំង​សេចក្តី​គាប់ចិត្ត១​ ​បិទបាំង​សេចក្តី​ពេញចិត្ត១​ ​បិទបាំង​សេចក្តី​ពិត​ត្រង់១​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​២៤១​]​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​ជា​អ្នកស្ទាត់ជំនាញ​ហើយ​ក្នុង​បឋមជ្ឈាន​ ​ដោយ​អាការ៣យ៉ាងគឺ​ ​មុននឹង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​នឹង​និយាយ​កុហក១​ ​កំពុង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​កំពុង​និយាយ​កុហក១​ ​និយាយ​រួចហើយ​ ​ដឹងខ្លួន​ថា​ ​អញ​និយាយ​កុហក​រួចហើយ១​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​ជា​អ្នកស្ទាត់ជំនាញ​ហើយ​ក្នុង​បឋមជ្ឈាន​ ​ដោយ​អាការ៤យ៉ាងគឺ​ ​មុននឹង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​នឹង​និយាយ​កុហក១​ ​កំពុង​និយាយ​ ​ដឹងខ្លួន​ថា​
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636775612596401631
ទៅកាន់ទំព័រ៖