ព្រះត្រៃបិដក ភាគ ០១
អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយអាការ៥យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហក
ID: 636775613041107067
ទៅកាន់ទំព័រ៖