ព្រះត្រៃបិដក ភាគ ០១
[២៤៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់សុញ្ញតសមាធិ កាន់អនិមិត្តសមាធិ កាន់អប្បណិហិតសមាធិ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងអប្បណិហិតសមាធិ អប្បណិហិតសមាធិ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៤៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់សុញ្ញតសមាបត្តិ កាន់អនិមិត្តសមាបត្តិ កាន់អប្បណិហិតសមាបត្តិ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងអប្បណិហិតសមាបត្តិ អប្បណិហិតសមាបត្តិ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៤៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវត្រៃវិជ្ជា អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងត្រៃវិជ្ជា ត្រៃវិជ្ជាអាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ID: 636775615745211733
ទៅកាន់ទំព័រ៖