ព្រះត្រៃបិដក ភាគ ០១
[២៤៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងឥទ្ធិបាទ៤ ឥទ្ធិបាទ៤ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៤៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវឥន្ទ្រិយ៥ ពល៥ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងពល៥ ពល៥ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានត្រាស់ដឹងហើយ កំពុងត្រាស់ដឹង បានត្រាស់ដឹងនូវពោជ្ឈង្គ៧ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងពោជ្ឈង្គ៧ ពោជ្ឈង្គ៧ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ID: 636775616177256445
ទៅកាន់ទំព័រ៖