ព្រះត្រៃបិដក ភាគ ០១
[២៥១] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានត្រាស់ដឹងហើយ កំពុងត្រាស់ដឹង បានត្រាស់ដឹងនូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥២] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានសម្រេចហើយ កំពុងសម្រេច បានសម្រេចនូវសោតាបត្តិផល សកទាគាមិផល អនាគាមិផល អរហត្តផល អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងអរហត្តផល អរហត្តផល អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា រាគៈអាត្មាបានកំចាត់បង់ហើយ រាគៈអាត្មាបានខ្ជាក់ចោលហើយ រាគៈអាត្មាបាន (ធ្វើ) ឲ្យផុតហើយ រាគៈអាត្មាបានបន្សាត់ចេញហើយ រាគៈអាត្មាបានរលាស់ចោលហើយ រាគៈអាត្មាបានរើចោលហើយ រាគៈអាត្មាបានគាស់រំលើងហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ទោសៈអាត្មាបានកំចាត់បង់ហើយ។បេ។ មោហៈអាត្មាបានកំចាត់បង់ហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឲ្យផុតហើយ បានបន្សាត់
ID: 636775616701266416
ទៅកាន់ទំព័រ៖