ព្រះត្រៃបិដក ភាគ ០១
ចេញហើយ បានរលាស់ចោលហើយ បានរើចោលហើយ បានគាស់រំលើងហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥៤] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ចិត្តរបស់អាត្មាមានសេចក្តីរារាំងប្រាស គឺផុតស្រឡះហើយចាករាគៈ ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈ ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក។
សុទ្ធិកវារ ចប់។
[២៥៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈានផង កាន់ទុតិយជ្ឈានផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងបឋមជ្ឈានផង ទុតិយជ្ឈានផង បឋមជ្ឈាន និងទុតិយជ្ឈាន អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈានផង តតិយជ្ឈានផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងបឋមជ្ឈានផង តតិយជ្ឈានផង បឋមជ្ឈាន និងតតិយជ្ឈាន អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ID: 636775617221016144
ទៅកាន់ទំព័រ៖