ព្រះត្រៃបិដក ភាគ ០១

 [​២៥៩​]​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​បាន​ដល់ហើយ​ ​កំពុង​ដល់​ ​បាន​ចូលកាន់​បឋមជ្ឈាន​ផង​ ​ត្រៃវិជ្ជា​ផង​ ​អាត្មា​ជា​អ្នក​បាន​ហើយ​ ​ជា​អ្នកស្ទាត់ជំនាញ​ហើយ​ ​ក្នុង​បឋមជ្ឈាន​ផង​ ​ត្រៃវិជ្ជា​ផង​ ​បឋមជ្ឈាន​ ​និង​ត្រៃវិជ្ជា​ ​អាត្មា​បាន​ធ្វើឲ្យ​ច្បាស់លាស់​ហើយ​ ​ដោយ​អាការ៣យ៉ាង​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​
 [​២៦០​]​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​បាន​ដល់ហើយ​ ​កំពុង​ដល់​ ​បាន​ដល់​នូវ​បឋមជ្ឈាន​ផង​ ​សតិបដ្ឋាន៤ផង​ ​បឋមជ្ឈាន​ផង​ ​សម្ម​ប្ប​ធាន៤ផង​ ​បឋមជ្ឈាន​ផង​ ​ឥទ្ធិបាទ៤ផង​ ​អាត្មា​ជា​អ្នក​បាន​ហើយ​ ​ជា​អ្នកស្ទាត់ជំនាញ​ហើយ​ ​ក្នុង​បឋមជ្ឈាន​ផង​ ​ឥទ្ធិបាទ៤ផង​ ​បឋមជ្ឈាន​ ​និង​ឥទ្ធិបាទ៤​ ​អាត្មា​បាន​ធ្វើឲ្យ​ច្បាស់លាស់​ហើយ​ ​ដោយ​អាការ៣យ៉ាង​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​
 [​២៦១​]​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​បាន​ដល់ហើយ​ ​កំពុង​ដល់​ ​បាន​ដល់​នូវ​បឋមជ្ឈាន​ផង​ ​ឥន្ទ្រិយ៥ផង​ ​បឋមជ្ឈាន​ផង​ ​ពល៥ផង​ ​អាត្មា​ជា​អ្នក​បាន​ហើយ​ ​ជា​អ្នក​ស្ទាត់​ហើយ​ ​ក្នុង​បឋមជ្ឈាន​ផង​
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 636775618688640088
ទៅកាន់ទំព័រ៖