ព្រះត្រៃបិដក ភាគ ០១
ពល៥ផង បឋមជ្ឈាន និងពល៥ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦២] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវបឋមជ្ឈានផង ពោជ្ឈង្គ៧ផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈានផង ពោជ្ឈង្គ៧ផង បឋមជ្ឈាន និងពោជ្ឈង្គ៧ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវបឋមជ្ឈានផង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈានផង ក្នុងមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង បឋមជ្ឈាននិង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ID: 636775619121534848
ទៅកាន់ទំព័រ៖