ព្រះត្រៃបិដក ភាគ ០១
[២៦៤] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវបឋមជ្ឈានផង សោតាបត្តិផលផង បឋមជ្ឈានផង សកទាគាមិផលផង បឋមជ្ឈានផង អនាគាមិផលផង បឋមជ្ឈានផង អរហត្តផលផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈានផង អរហត្តផលផង បឋមជ្ឈាន និងអរហត្តផល អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន ទាំងរាគៈ អាត្មាក៏បានកំចាត់ចេញហើយ។បេ។ អាត្មាបានចូលហើយ កាន់បឋមជ្ឈាន។បេ។ ទាំងទោសៈ អាត្មាក៏បានកំចាត់ចេញហើយ។បេ។ អាត្មាបានចូលហើយ កាន់បឋមជ្ឈាន។បេ។ ទាំងមោហៈ អាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បានធ្វើឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ID: 636775619575920837
ទៅកាន់ទំព័រ៖