ព្រះត្រៃបិដក ភាគ ០១

 [​២៦៦​]​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​បាន​ចូលកាន់​បឋមជ្ឈាន​ ​ចិត្ត​របស់​អាត្មា​ផុត​ស្រឡះ​ហើយ​ចាក​រាគៈ​ ​ចិត្ត​របស់​អាត្មា​ផុត​ស្រឡះ​ហើយ​ចាក​ទោសៈ​ ​ចិត្ត​របស់​អាត្មា​ផុត​ស្រឡះ​ហើយ​ចាក​មោហៈ​ ​ដោយ​អាការ៣យ៉ាង​ ​គឺ​ ​មុននឹង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​នឹង​និយាយ​កុហក​ ​កំពុង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​កំពុង​និយាយ​កុហក​ ​និយាយ​រួចហើយ​ ​ដឹងខ្លួន​ថា​ ​អញ​និយាយ​កុហក​រួចហើយ​ ​បិទបាំង​សេចក្តី​ឃើញ​ ​បិទបាំង​សេចក្តី​គាប់ចិត្ត​ ​បិទបាំង​សេចក្តី​ពេញចិត្ត​ ​បិទបាំង​សេចក្តី​ពិត​ត្រង់​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​

​ខណ្ឌ​ចក្ក​ ​ចប់​ ​


 [​២៦៧​]​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​បាន​ចូលកាន់​ទុតិយជ្ឈាន​ផង​ ​តតិយជ្ឈាន​ផង​ ​អាត្មា​ជា​អ្នក​បាន​ហើយ​ ​ជា​អ្នក​ស្ទាត់​ហើយ​ ​ក្នុង​ទុតិយជ្ឈាន​ផង​ ​តតិយជ្ឈាន​ផង​ ​ទុតិយជ្ឈាន​ ​និង​តតិយជ្ឈាន​ ​អាត្មា​បាន​ធ្វើឲ្យ​ច្បាស់លាស់​ហើយ​ ​ដោយ​អាការ៣យ៉ាង​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​បាន​ចូលកាន់​ទុតិយជ្ឈាន​ផង​ ​ចតុត្ថជ្ឈាន​ផង​ ​អាត្មា​ជា​អ្នក​បាន​ហើយ​ ​ជា​អ្នក​ស្ទាត់​ហើយ​ ​ក្នុង​ទុតិយជ្ឈាន​ផង​
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 636775620134292774
ទៅកាន់ទំព័រ៖