ព្រះត្រៃបិដក ភាគ ០១

មគ្គ​ប្រកបដោយ​អង្គ៨ដ៏​ប្រសើរ​ផង​ ​សោតាបត្តិផល​ផង​ ​សកទាគាមិផល​ផង​ ​អនាគាមិផល​ផង​ ​អរហត្តផល​ផង​ ​ដោយ​អាការ៣យ៉ាង​។​បេ​។​ ​រាគៈ​អាត្មា​បាន​កំចាត់​ចេញ​ហើយ​ផង​។​បេ​។​ ​ទោសៈ​អាត្មា​បាន​កំចាត់​ចេញ​ហើយ​ផង​។​បេ​។​ ​ទាំង​មោហៈ​ ​អាត្មា​ក៏បាន​កំចាត់​ចេញ​ហើយ​ ​បាន​ខ្ជាក់​ចោល​ហើយ​ ​បាន​ ​(​ធ្វើ​)​ ​ឲ្យ​ផុត​ស្រឡះ​ហើយ​ ​បាន​បន្សាត់​ចេញ​ហើយ​ ​បាន​រលាស់ចោល​ហើយ​ ​បាន​គាស់រំលើង​ហើយ​ ​បាន​រើចោល​ហើយ​ ​ចិត្ត​របស់​អាត្មា​បាន​ផុត​ស្រឡះ​ហើយ​ចាក​រាគៈ​ផង​ ​ចិត្ត​របស់​អាត្មា​បាន​ផុត​ស្រឡះ​ហើយ​ចាក​ទោសៈ​ផង​ ​ចិត្ត​របស់​អាត្មា​បាន​ផុត​ស្រឡះ​ហើយ​ចាក​មោហៈ​ផង​ ​ដោយ​អាការ៣យ៉ាង​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​

​ចក្ក​មាន​មូល១​ ​ចប់​ដោយសង្ខេប​។​ ​


 [​២៦៩​]​ ​ចក្ក​មាន​មូល១​ ​ដែល​ព្រះសម្ពុទ្ធ​ទ្រង់​សំដែង​ដោយ​ពិស្តារ​ហើយ​យ៉ាងណា​ ​ចក្ក​មាន​មូល២ក្តី​ ​មាន​មូល៣ក្តី​ ​មាន​មូល៤ក្តី​ ​មាន​មូល៥ក្តី​ ​មាន​មូល៦ក្តី​ ​មាន​មូល៧ក្តី​ ​មាន​មូល៨ក្តី​ ​មាន​មូល៩ក្តី​ ​មាន​មូល១០ក្តី​ ​បណ្ឌិត​ត្រូវ​សំដែង​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ​។​
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 636775623644573551
ទៅកាន់ទំព័រ៖