ព្រះត្រៃបិដក ភាគ ០១

នេះចក្កមានមូលគ្រប់ទាំងអស់ (ដូចមានសេចក្តីតទៅនេះ)


 [២៧០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈានផង ទុតិយជ្ឈានផង តតិយជ្ឈានផង ចតុត្ថជ្ឈានផង សុញ្ញតវិមោក្ខផង អនិមិត្តវិមោក្ខផង អប្បណិហិតវិមោក្ខផង សុញ្ញតសមាធិផង អនិមិត្តសមាធិផង អប្បណិហិតសមាធិផង សុញ្ញតសមាបត្តិផង អនិមិត្តសមាបត្តិផង អប្បណិហិតសមាបត្តិផង ត្រៃវិជ្ជាផង សតិប្បដ្ឋាន៤ផង សម្មប្បធាន៤ផង ឥទ្ធិបាទ៤ផង ឥន្ទ្រិយ៥ផង ពល៥ផង ពោជ្ឈង្គ៧ផង មគ្គមានអង្គ៨ដ៏ប្រសើរផង សោតាបត្តិផលផង សកទាគាមិផលផង អនាគាមិផលផង អរហត្តផលផង។បេ។ រាគៈអាត្មាបានកំចាត់ចេញហើយផង។បេ។ ទោសៈអាត្មាបានកំចាត់ចេញហើយផង។បេ។ ទាំងមោហៈ អាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ ចិត្តរបស់អាត្មាផុតស្រឡះហើយ ចាករាគៈផង ចិត្តរបស់អាត្មាផុតស្រឡះហើយ ចាកទោសៈផង ចិត្តរបស់អាត្មាផុតស្រឡះហើយ ចាកមោហៈផង ដោយអាការ៣យ៉ាង។បេ។
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 636775624447279463
ទៅកាន់ទំព័រ៖