ព្រះត្រៃបិដក ភាគ ០១

ដោយ​អាការ៧យ៉ាងគឺ​ ​មុននឹង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​នឹង​និយាយ​កុហក១​ ​កំពុង​និយាយ​ ​ក៏​ដឹងខ្លួន​ថា​ ​អញ​កំពុង​និយាយ​កុហក១​ ​លុះនិយាយរួចហើយ​ ​ក៏​ដឹងខ្លួន​ថា​ ​អញ​និយាយ​កុហក​រួចហើយ១​ ​បិទបាំង​សេចក្តី​ឃើញ១​ ​បិទបាំង​សេចក្តី​គាប់ចិត្ត១​ ​បិទបាំង​សេចក្តី​ពេញចិត្ត១​ ​បិទបាំង​សេចក្តី​ពិត​ត្រង់១​ ​ត្រូវអាបត្តិ​បារាជិក​។​ ​

​ចក្ក​មាន​មូល​គ្រប់​ទាំងអស់​ ​ចប់​។​ ​
​សុទ្ធិ​ក​វារ​កថា​ ​ចប់​។​ ​


 [​២៧១​]​ ​ភិក្ខុ​ចង់និយាយ​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​បឋមជ្ឈាន​ ​កាលដែល​និយាយ​ ​ក៏​និយាយ​កុហក​ដោយដឹងខ្លួន​ ​បែរជា​និយាយ​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​ទុតិយជ្ឈាន​ ​ដូច្នេះ​ទៅវិញ​ ​ដោយ​អាការ៣យ៉ាង​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​បារាជិក​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​ភិក្ខុ​ចង់និយាយ​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​បឋមជ្ឈាន​ ​កាលដែល​និយាយ​ ​ក៏​និយាយ​កុហក​ដោយដឹងខ្លួន​ ​បែរជា​និយាយ​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​តតិយជ្ឈាន​ ​ដូច្នេះ​វិញ​ ​ដោយ​អាការ៣យ៉ាង​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​បារាជិក​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636775624967309207
ទៅកាន់ទំព័រ៖