ព្រះត្រៃបិដក ភាគ ០១

បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​ភិក្ខុ​ចង់និយាយ​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​បឋមជ្ឈាន​ ​កាលដែល​និយាយ​ ​ក៏​និយាយ​កុហក​ដោយដឹងខ្លួន​ ​បែរជា​និយាយ​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​ចតុត្ថជ្ឈាន​ ​ដូច្នេះ​វិញ​ ​ដោយ​អាការ៣យ៉ាង​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​បារាជិក​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​ភិក្ខុ​ចង់និយាយ​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​បឋមជ្ឈាន​ ​កាលដែល​និយាយ​ ​ក៏​និយាយ​កុហក​ដោយដឹងខ្លួន​ ​បែរជា​និយាយ​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​សុញ្ញ​ត​វិមោក្ខ​ ​កាន់​អនិមិត្ត​វិមោក្ខ​ ​កាន់​អប្ប​ណិ​ហិត​វិមោក្ខ​ ​កាន់​សុញ្ញ​ត​សមាធិ​ ​កាន់​អនិមិត្ត​សមាធិ​ ​កាន់​អប្ប​ណិ​ហិត​សមាធិ​ ​កាន់​សុញ្ញ​ត​សមាបត្តិ​ ​កាន់​អនិមិត្ត​សមាបត្តិ​ ​កាន់​អប្ប​ណិ​ហិត​សមាបត្តិ​ ​កាន់​ត្រៃវិជ្ជា​ ​កាន់​សតិ​ប្ប​ដ្ឋាន៤​ ​កាន់​សម្ម​ប្ប​ធាន៤​ ​កាន់​ឥទ្ធិបាទ៤​ ​កាន់​ឥន្ទ្រិយ៥​ ​កាន់​ពល៥​ ​កាន់​ពោជ្ឈង្គ៧​ ​កាន់​មគ្គ​មាន​អង្គ៨ដ៏​ប្រសើរ​ ​កាន់​សោតាបត្តិផល​ ​កាន់​សកទាគាមិផល​ ​កាន់​អនាគាមិផល​ ​កាន់​អរហត្តផល​ ​ដូច្នេះ​វិញ​ ​ដោយ​អាការ៣យ៉ាង​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​បារាជិក​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​ភិក្ខុ​ចង់និយាយ​ថា​ ​អាត្មា​បាន​ចូល​ហើយ​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636775625343630731
ទៅកាន់ទំព័រ៖