ព្រះត្រៃបិដក ភាគ ០១
កាន់បឋមជ្ឈាន កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា រាគៈអាត្មាបានកំចាត់ចេញហើយ។បេ។ ទោសៈអាត្មាបានកំចាត់ចេញហើយ។បេ។ ទាំងមោហៈអាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាករាគៈ ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈ ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ ដូច្នេះវិញ ដោយអាការ៣យ៉ាង គឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ ដូច្នេះ បិទបាំងសេចក្តីឃើញ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។
ខណ្ឌចក្ក នៃនិក្ខេបបទ ជាវត្ថុនិស្សារក ចប់។
ID: 636775625899772541
ទៅកាន់ទំព័រ៖