ព្រះត្រៃបិដក ភាគ ០១

ពទ្ធ​ចក្ក​មាន​មូល​មួយ​ ​នៃ​វត្ថុ​និស្សារ​ក​ ​និយាយ​ពី​មូល​ ​ដែល​ព្រះសម្ពុទ្ធ​សំដែង​ហើយដោយ​សង្ខេប​​
(​ដូច​មាន​សេចក្តី​តទៅ​នេះ​)​


 [​២៧៣​]​ ​ភិក្ខុ​ចង់និយាយ​ថា​ ​ចិត្ត​របស់​អាត្មា​ផុត​ស្រឡះ​ហើយ​ចាក​មោហៈ​ ​កាលដែល​និយាយ​ ​ក៏​និយាយ​កុហក​ដោយដឹងខ្លួន​ ​បែរជា​និយាយ​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​បឋមជ្ឈាន​ ​ដូច្នេះ​វិញ​ ​ដោយ​អាការ៣យ៉ាង​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​បារាជិក​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​ភិក្ខុ​ចង់និយាយ​ថា​ ​ចិត្ត​របស់​អាត្មា​ផុត​ស្រឡះ​ហើយ​ចាក​មោហៈ​ ​កាលដែល​និយាយ​ ​ក៏​និយាយ​កុហក​ដោយដឹងខ្លួន​ ​បែរជា​និយាយ​ថា​ ​ចិត្ត​របស់​អាត្មា​ផុត​ស្រឡះ​ហើយ​ចាក​ទោសៈ​ ​ដូច្នេះ​វិញ​ ​ដោយ​អាការ៣យ៉ាង​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​បារាជិក​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​

​ចក្ក​មាន​មូល១​ ​នៃ​វត្ថុ​និស្សារ​ក​ ​ដែល​ព្រះសម្ពុទ្ធ​សំដែង​ដោយសង្ខេប​ ​ចប់​។​

ថយ | ទំព័រទី ៣៣៤ | បន្ទាប់
ID: 636775626981404407
ទៅកាន់ទំព័រ៖