ព្រះត្រៃបិដក ភាគ ០១

 [​២៧៤​]​ ​ភិក្ខុ​ចង់និយាយ​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​បឋមជ្ឈាន​ផង​ ​ទុតិយជ្ឈាន​ផង​ ​កាលដែល​និយាយ​ ​ក៏​និយាយ​កុហក​ដោយដឹងខ្លួន​ ​បែរជា​និយាយ​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​តតិយជ្ឈាន​ផង​ ​ចតុត្ថជ្ឈាន​ផង​ ​ដូច្នេះ​វិញ​ ​ដោយ​អាការ៣យ៉ាង​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​បារាជិក​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​ភិក្ខុ​ចង់និយាយ​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​បឋមជ្ឈាន​ផង​ ​ទុតិយជ្ឈាន​ផង​ ​កាលដែល​និយាយ​ ​ក៏​និយាយ​កុហក​ដោយដឹងខ្លួន​ ​បែរជា​និយាយ​ថា​ ​ចិត្ត​របស់​អាត្មា​បាន​ផុត​ស្រឡះ​ហើយ​ចាក​មោហៈ​ ​ដូច្នេះ​វិញ​ ​ដោយ​អាការ៣យ៉ាង​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​បារាជិក​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​

​ខណ្ឌ​ចក្ក​មាន​មូល​ពីរ​ ​នៃ​វត្ថុ​និស្សារ​ក​។​ ​


 ​[​២៧៥​]​ ​ភិក្ខុ​ចង់និយាយ​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​ទុតិយជ្ឈាន​ផង​ ​កាន់​តតិយជ្ឈាន​ផង​ ​កាលដែល​និយាយ​ ​ក៏​និយាយ​កុហក​ដោយដឹងខ្លួន​ ​បែរជា​និយាយ​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​ចតុត្ថជ្ឈាន​ ​ដូច្នេះ​វិញ​ ​ដោយ​អាការ៣យ៉ាង​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​បារាជិក​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​ភិក្ខុ​ចង់​
ថយ | ទំព័រទី ៣៣៥ | បន្ទាប់
ID: 636775627532335918
ទៅកាន់ទំព័រ៖