ព្រះត្រៃបិដក ភាគ ០១
ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈផង ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាករាគៈ ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។
ចក្កមានមូលពីរនៃវត្ថុនិស្សារក ដែលព្រះសម្ពុទ្ធសំដែងដោយសង្ខេប ចប់។
[២៧៧] ចក្កមានមូលមួយៗ នៃបទទាំងឡាយដែលព្រះសង្គីតិកាចារ្យបានដំកល់ទុកហើយ បណ្ឌិតគប្បីសំដែងយ៉ាងណា ចក្កមានមូល៣ក្តី មានមូល៤ក្តី មានមូល៥ក្តី មានមូល៦ក្តី មានមូល៧ក្តី មានមូល៨ក្តី មានមូល៩ក្តី មានមូល១០ក្តី បណ្ឌិតគប្បីធ្វើយ៉ាងនោះផងចុះ។ (ម្យ៉ាងទៀត) ចក្កមានមូលមួយ ព្រះសម្ពុទ្ធទ្រង់សំដែងហើយដោយពិស្តារយ៉ាងណា (ចក្កមានមូលបីជាដើម) បណ្ឌិតគប្បីសំដែងដោយពិស្តារយ៉ាងនោះផងចុះ។
ID: 636775628657330264
ទៅកាន់ទំព័រ៖