ព្រះត្រៃបិដក ភាគ ០១
នេះចក្កមានមូលគ្រប់ទាំងអស់
(ដូចមានសេចក្តីតទៅនេះ)
[២៧៨] ភិក្ខុនិយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈានផង កាន់ទុតិយជ្ឈានផង កាន់តតិយជ្ឈានផង កាន់ចតុត្ថជ្ឈានផង កាន់សុញ្ញតវិមោក្ខផង កាន់អនិមិត្តវិមោក្ខផង កាន់អប្បណិហិតវិមោក្ខផង កាន់សុញ្ញតសមាធិផង កាន់អនិមិត្តសមាធិផង កាន់អប្បណិហិតសមាធិផង កាន់សុញ្ញតសមាបត្តិផង កាន់អនិមិត្តសមាបត្តិផង កាន់អប្បណិហិតសមាបត្តិផង កាន់ត្រៃវិជ្ជាផង កាន់សតិប្បដ្ឋាន៤ផង កាន់សម្មប្បធាន៤ផង កាន់ឥទ្ធិបាទ៤ផង កាន់ឥន្ទ្រិយ៥ផង កាន់ពល៥ផង កាន់ពោជ្ឈង្គ៧ផង កាន់មគ្គមានអង្គ៨ដ៏ប្រសើរផង កាន់សោតាបត្តិផលផង កាន់សកទាគាមិផលផង កាន់អនាគាមិផលផង កាន់អរហត្តផលផង រាគៈអាត្មាបានកំចាត់ចេញហើយផង។បេ។ ទោសៈអាត្មាបានកំចាត់ចេញហើយផង។បេ។ ទាំងមោហៈអាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ ចិត្តរបស់អាត្មាផុតស្រឡះហើយចាករាគៈផង ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា ចិត្តរបស់
ID: 636775629173559791
ទៅកាន់ទំព័រ៖