ព្រះត្រៃបិដក ភាគ ០១
ថុល្លច្ច័យ បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក ភិក្ខុនោះបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន ភិក្ខុនោះជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈាន បឋមជ្ឈាន ភិក្ខុអង្គនោះបានធ្វើឲ្យជាក់ច្បាស់ហើយ ដោយអាការ៤-៥-៦-៧យ៉ាង គឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិថុល្លច្ច័យ បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក ភិក្ខុនោះបានចូលហើយ កំពុងចូល បានចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន កាន់ចតុត្ថជ្ឈាន កាន់សុញ្ញតវិមោក្ខ កាន់អនិមិត្តវិមោក្ខ
ID: 636775631197025526
ទៅកាន់ទំព័រ៖