ព្រះត្រៃបិដក ភាគ ០១

កាន់​អប្ប​ណិ​ហិត​វិមោក្ខ​ ​កាន់​សុញ្ញ​ត​សមាធិ​ ​កាន់​អនិមិត្ត​សមាធិ​ ​កាន់​អប្ប​ណិ​ហិត​សមាធិ​ ​កាន់​សុញ្ញ​ត​សមាបត្តិ​ ​កាន់​អនិមិត្ត​សមាបត្តិ​ ​កាន់​អប្ប​ណិ​ហិត​សមាបត្តិ​ ​កាន់​ត្រៃវិជ្ជា​ ​កាន់​សតិ​ប្ប​ដ្ឋាន៤​ ​កាន់​សម្ម​ប្ប​ធាន៤​ ​កាន់​ឥទ្ធិបាទ៤​ ​កាន់​ឥន្ទ្រិយ៥​ ​កាន់​ពល៥​ ​កាន់​ពោជ្ឈង្គ៧​ ​កាន់​មគ្គ​មាន​អង្គ៨ដ៏​ប្រសើរ​ ​កាន់​សោតាបត្តិផល​ ​កាន់​សកទាគាមិផល​ ​កាន់​អនាគាមិផល​ ​កាន់​អរហត្តផល​ ​ភិក្ខុ​នោះ​ជា​អ្នក​បាន​ ​ជា​អ្នក​ស្ទាត់​ ​ក្នុង​អរហត្តផល​ ​អរហត្តផល​ ​ភិក្ខុ​អង្គ​នោះ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ​ដោយ​អាការ៣យ៉ាង​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​ភិក្ខុ​ណា​នៅក្នុង​វត្ត​របស់​អ្នក​ ​រាគៈ​ភិក្ខុ​នោះ​បាន​កំចាត់​ចេញ​ហើយ​។​បេ​។​ ​ទោសៈ​ភិក្ខុ​នោះ​បាន​កំចាត់​ចេញ​ហើយ​។​បេ​។​ ​ទាំង​មោហៈ​ភិក្ខុ​នោះ​បាន​កំចាត់​ចេញ​ហើយ​ ​បាន​ខ្ជាក់​ចោល​ហើយ​ ​បាន​ ​(​ធ្វើ​)​ ​ឲ្យ​ផុត​ស្រឡះ​ហើយ​ ​បាន​បន្សាត់​ចេញ​ហើយ​ ​បាន​រលាស់ចោល​ហើយ​ ​បាន​គាស់រំលើង​ហើយ​ ​បាន​រើចោល​ហើយ​ ​ដោយ​អាការ៣យ៉ាង​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636775631548225614
ទៅកាន់ទំព័រ៖