ព្រះត្រៃបិដក ភាគ ០១

កុហក​ ​លុះនិយាយរួចហើយ​ ​ក៏​ដឹងខ្លួន​ថា​ ​អញ​និយាយ​កុហក​រួចហើយ​ ​បិទបាំង​សេចក្តី​ឃើញ​ ​បិទបាំង​សេចក្តី​គាប់ចិត្ត​ ​បិទបាំង​សេចក្តី​ពេញចិត្ត​ ​បិទបាំង​សេចក្តី​ពិត​ត្រង់​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​២៨០​]​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​ភិក្ខុ​ណា​បាន​ប្រើ​ចីវរ​របស់​អ្នក​ ​ភិក្ខុ​ណា​បាន​ឆាន់​បិណ្ឌបាត​របស់​អ្នក​ ​ភិក្ខុ​ណា​បាន​ប្រើប្រាស់​ទីសេនាសនៈ​របស់​អ្នក​ ​ភិក្ខុ​ណា​បាន​បរិភោគ​ភេសជ្ជ​បរិក្ខារ​ជា​បច្ច័យ​ដល់​មនុស្ស​ឈឺ​របស់​អ្នក​ ​វត្ត​របស់​អ្នក​ដែល​ភិក្ខុ​ណា​បាន​នៅ​ហើយ​ ​ចីវរ​របស់​អ្នក​ដែល​ភិក្ខុ​បាន​ប្រើប្រាស់​ហើយ​ ​បិណ្ឌបាត​របស់​អ្នក​ដែល​ភិក្ខុ​ណា​បាន​ឆាន់​ហើយ​ ​ទីសេនាសនៈ​របស់​អ្នក​ដែល​ភិក្ខុ​ណា​បាន​ប្រើប្រាស់​ហើយ​ ​ភេសជ្ជ​បរិក្ខារ​ជា​បច្ច័យ​ដល់​មនុស្ស​ឈឺ​ដែល​ភិក្ខុ​ណា​បាន​បរិភោគ​ហើយ​ ​អ្នក​អាស្រ័យ​នឹង​ភិក្ខុ​ណា​ ​ហើយ​បាន​ប្រគេន​វត្ត​ ​បាន​ប្រគេន​ចីវរ​ ​បាន​ប្រគេន​បិណ្ឌបាត​ ​បាន​ប្រគេន​ទីសេនាសនៈ​ ​បាន​ប្រគេន​ភេសជ្ជ​បរិក្ខារ​ជា​បច្ច័យ​ដល់​មនុស្ស​ឈឺ​ ​ភិក្ខុ​នោះ​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​បាន​ចូលកាន់​បឋមជ្ឈាន​ ​កាន់​ទុតិយជ្ឈាន​ ​កាន់​តតិយជ្ឈាន​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636775632271636991
ទៅកាន់ទំព័រ៖