ព្រះត្រៃបិដក ភាគ ០១

កាន់​ចតុត្ថជ្ឈាន​ ​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ ​ភិក្ខុ​នោះ​ជា​អ្នក​បាន​ ​ជា​អ្នក​ស្ទាត់​ ​ក្នុង​ចតុត្ថជ្ឈាន​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ ​ចតុត្ថជ្ឈាន​ ​ភិក្ខុ​អង្គ​នោះ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ ​ដោយ​អាការ៣យ៉ាង​ ​គឺ​ ​មុននឹង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​នឹង​និយាយ​កុហក​ ​កំពុង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​កំពុង​និយាយ​កុហក​ ​លុះនិយាយរួចហើយ​ ​ដឹងខ្លួន​ថា​ ​អញ​និយាយ​កុហក​រួចហើយ​ ​បិទបាំង​សេចក្តី​ឃើញ​ ​បិទបាំង​សេចក្តី​គាប់ចិត្ត​ ​បិទបាំង​សេចក្តី​ពេញចិត្ត​ ​បិទបាំង​សេចក្តី​ពិត​ត្រង់​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​

​បេយ្យាល​ចំនួន១៥​ ​ចប់​។​ ​
​បច្ចយ​ប្ប​ដិ​សំយុត្ត​វារ​កថា​ ​ចប់​។​ ​


​[​២៨១​]​ ​ភិក្ខុ​និយាយ​ស្មានថា​ ​ខ្លួន​បាន​មគ្គផល១​ ​ភិក្ខុ​និយាយ​ពី​មគ្គផល​ដោយ​ឥតមាន​ប្រាថ្នា​នឹង​ពោល​អួត​កុហក១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​មានចិត្ត​រវើរវាយ១​ ​ភិក្ខុ​មាន​វេទនា​គ្រប​សង្កត់១​ ​ភិក្ខុ​ជា​ខាងដើម​បញ្ញត្តិ១​ ​(​ភិក្ខុ​ប៉ុណ្ណេះ​)​ ​ឥតមាន​អាបត្តិ​ឡើយ​។​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 636775632687280764
ទៅកាន់ទំព័រ៖