ព្រះត្រៃបិដក ភាគ ០១

 [​២៨២​]​ ​(​មាតិកានុក្រម​ ​គឺ​បញ្ជីរឿង​តាមលំដាប់​ហូរហែ​ដែល​នឹង​សំដែង​តទៅ​ ​ដូច​មាន​សេចក្តី​ខាងក្រោម​នេះ​)​ ​
រឿង​អធិ​មាន​ភិក្ខុ​ ​រឿង​ភិក្ខុ​នៅក្នុង​ព្រៃ​ ​រឿង​ភិក្ខុ​ទៅ​បិណ្ឌបាត​ ​រឿង​សទ្ធិវិហារិក​នៃ​ឧបជ្ឈាយ៍​ ​រឿង​ពួក​ភិក្ខុ​ដំ​កល់​ឥរិយាបថ​ ​រឿង​ភិក្ខុ​អួត​ថា​លះ​សញ្ញោជន​ធម៌​បាន​ ​រឿង​ភិក្ខុ​នៅក្នុង​ទីស្ងាត់​ ​រឿង​ភិក្ខុ​នៅក្នុង​វត្ត​ ​រឿង​ភិក្ខុ​ដែល​ឧបាសក​ផ្គត់ផ្គង់​ ​រឿង​ភិក្ខុ​និយាយ​អួត​អរហត្តផល​ថា​គ្មាន​ក្រ​ ​រឿង​ភិក្ខុ​ព្យាយាម​ ​រឿង​ពួក​ភិក្ខុ​និយាយ​ថា​ ​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ដែល​មាន​សេចក្តី​ស្តាយក្រោយ​ ​ទើបត្រូវ​ខ្លាច​មច្ចុ​ ​រឿង​ពួក​ភិក្ខុ​និយាយ​ថា​ ​ធម៌​តែ​បុគ្គល​ប្រកប​ព្យាយាម​ត្រូវហើយ​ ​អាច​ឲ្យ​ប្រោសប្រាណ​បាន​ ​រឿង​ភិក្ខុ២រូប​ជា​អ្នក​អត់ធន់​វេទនា​ ​រឿង​ភិក្ខុ៥រូប​ដែល​ព្រាហ្មណ៍​និមន្ត​ ​រឿង​ភិក្ខុ៣រូប​និយាយ​អួត​អរហត្តផល​ ​រឿង​ភិក្ខុ​ឃាត់​បង់​នូវ​ផ្ទះ​ ​រឿង​ភិក្ខុ​ឃាត់​បង់​កាម​ទាំងឡាយ​ ​រឿង​ភិក្ខុ​អ្នក​ត្រេកអរ​ ​រឿង​ភិក្ខុ​ចៀសចេញ​ទៅ​ ​រឿង​ជន​ពិឃាត​គោ២នាក់​ ​ម្នាក់​កើតជា​អដ្ឋិ​សង្ខលិក​ប្រេត​ ​ម្នាក់​កើតជា​មំស​បេ​សី​ប្រេត​ ​រឿង​ព្រាន​សត្វស្លាប​កើតជា​មំស​បិណ្ឌ​ប្រេត​ ​រឿង​អ្នកសម្លាប់​សត្វ​ចៀម​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636775633144966942
ទៅកាន់ទំព័រ៖