ព្រះត្រៃបិដក ភាគ ០១

កើតជា​និ​ច្ឆ​វិ​ប្រេត​ ​រឿង​អ្នកសម្លាប់​ជ្រូក​កើតជា​អសិ​លោម​ប្រេត​ ​រឿង​ព្រានម្រឹគ​កើតជា​សត្តិ​លោម​ប្រេត​ ​រឿង​ពេជ្ឈឃាត​កើត​ជា​ឧសុ​លោម​ប្រេត​ ​រឿង​នាយ​សារថី​កើតជា​សូ​ចិ​លោម​ប្រេត​ ​រឿង​បុរស​ដែល​និយាយ​ពាក្យ​ញុះញង់​កើតជា​សូ​ចក​ប្រេត​(​១​)​ ​រឿង​អមាត្យ​កាត់ក្តី​អ្នកស្រុក​វៀច​ ​កើតជា​អណ្ឌ​ភា​រិប្រេ​ត​(​២​)​ ​រឿង​អ្នក​ដែល​ធ្វើ​បរទារកម្ម​ ​កើតជា​ប្រេត​លិចទៅ​ក្នុង​រណ្តៅ​លាមក​ ​រឿង​ព្រាហ្មណ៍​កំណាច​កើតជា​ប្រេត​ស៊ី​តែ​លាមក​ជាប្រក្រតី​ ​រឿងស្រី​ប្រព្រឹត្ត​កន្លង​ចិត្ត​ប្តី​ ​កើតជា​និ​ច្ឆ​វិ​ប្រេត​ ​រឿងស្រី​មេមត់​ ​កើត​ជា​មង្គុ​លី​ប្រេត​ ​រឿងស្រី​មក​កើតជា​ឱ​កិ​លិ​នី​ប្រេត​ ​ព្រោះ​ចាក់​ស្រោច​រងើកភ្លើង​លើ​ស្រី​រួម​ប្តី​ ​រឿង​អ្នក​ពិឃាត​ចោរ​ ​កើតជា​ប្រេត​ដាច់​ក្បាល​ ​រឿង​ភិក្ខុ​ ​ភិក្ខុនី​ ​សិក្ខមានា​ ​សាមណេរ​ ​សាមណេរី​ ​ដែល​បួស​ក្នុង​សាសនាព្រះពុទ្ធ​ទ្រង់ព្រះ​នាម​កស្សប​ ​ប្រព្រឹត្ត​ធ្វើ​តែ​បាបកម្ម​ជាដរាប​ ​រឿង​ស្ទឹង​ត​បោ​ទា​ ​រឿង​ចំបាំង​ក្នុង​ក្រុង​រាជគ្រឹះ​ ​រឿង​ដែល​ចុះឡើង​នៃ​ពួក​ដំរី​ ​រឿង​សោ​ភិត​ភិក្ខុ​ជា​អរហន្ត​ ​រលឹក​ជាតិ​បាន៥០០កល្ប​។​
​(​១​)​ ​គឺ​សូ​ចិ​លោម​ប្រេត​ទីពីរ​ ​ដែល​មាន​សំដែង​ទៅខាងមុខ​។​ ​(​២​)​ ​គឺ​កុម្ភណ្ឌ​ប្រេត​ ​ដែល​មាន​សំដែង​ទៅខាងមុខ​នោះ​ឯង​។​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 636775634409169250
ទៅកាន់ទំព័រ៖