ព្រះត្រៃបិដក ភាគ ០១

 [​២៨៣​]​ ​សម័យ​នោះ​ ​ភិក្ខុ​មួយ​រួប​ ​ពោល​អួត​អរហត្តផល​ ​ដោយ​នឹកស្មាន​ថា​ខ្លួន​បានសម្រេច​ពិតហើយ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​ថា​ ​សិក្ខាបទ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ជាស្រេច​ហើយ​ ​អញ​ត្រូវអាបត្តិ​បារាជិក​ហើយ​ដឹង​។​ ​ភិក្ខុ​នោះ​ក៏​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ក្នុង​កាលនោះ​ឯង​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​(​ដំណើរ​និយាយ​អួត​អរហត្តផល​)​ ​ដោយ​នឹកស្មាន​ថា​ខ្លួន​បានសម្រេច​ពិត​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​
 [​២៨៤​]​ ​គ្រានោះ​ ​មាន​ភិក្ខុ​មួយ​រូប​នៅក្នុង​ព្រៃ​ដោយ​តាំងចិត្ត​ថា​ ​កាលបើ​អញ​នៅក្នុង​ព្រៃ​យ៉ាងនេះ​ ​អ្នកផង​គង់​នឹង​សរសើរ​អញ​។​ ​អ្នកផង​ក៏បាន​សរសើរ​ភិក្ខុ​នោះ​ ​(​មែន​)​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប៉ុន្តែ​អ្នក​ទាំងឡាយ​មិន​ត្រូវ​តាំងចិត្ត​នឹង​នៅក្នុង​ព្រៃ​ឲ្យ​គេ​សរសើរ​ឡើយ​ ​ភិក្ខុ​ណា​នៅ​ ​(​ដោយ​តាំងចិត្ត​យ៉ាងនេះ​)​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ ​មាន​ភិក្ខុ​មួយ​រូប​ដើរទៅ​ដើម្បី​បិណ្ឌបាត​ ​ដោយ​តាំងចិត្ត​ថា​ ​កាលបើ​អញ​ដើរទៅ​បិណ្ឌបាត​យ៉ាងនេះ​ ​អ្នកផង​នឹង​សរសើរ​អញ​។​ ​អ្នកផង​ក៏បាន​សរសើរ​ភិក្ខុ​នោះ​ ​(​មែន​)​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636775634841874000
ទៅកាន់ទំព័រ៖