ព្រះត្រៃបិដក ភាគ ០១

 [​២៨៦​]​ ​សម័យ​នោះ​ ​មាន​ភិក្ខុ​មួយ​រូប​ដើរ​ចង្ក្រម​ ​ដោយ​តាំងចិត្ត​ថា​ ​កាលបើ​អញ​ចង្ក្រម​យ៉ាងនេះ​ ​បណ្តាជន​នឹង​សរសើរ​អញ​។​ ​បណ្តាជន​ក៏បាន​សរសើរ​ភិក្ខុ​នោះ​ ​(​មែន​)​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទើប​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប៉ុន្តែ​អ្នក​ទាំងឡាយ​មិន​ត្រូវ​ដើរ​ចង្ក្រម​ដោយ​តាំងចិត្ត​ ​(​នឹង​ឲ្យ​គេ​សរសើរ​ដូច្នោះ​)​ឡើយ​ ​ភិក្ខុ​ណា​ដើរ​ចង្ក្រម​ ​(​ដោយ​គិត​យ៉ាងនោះ​)​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ ​មាន​ភិក្ខុ​មួយ​រូប​ឈរ​ ​ដោយ​តាំងចិត្ត​។​បេ​។​ ​អង្គុយ​ដោយ​តាំងចិត្ត​។​បេ​។​ ​ដេក​ដោយ​តាំងចិត្ត​ថា​ ​កាលបើ​អញ​ប្រព្រឹត្ត​យ៉ាងនេះ​ ​អ្នកផង​នឹង​សរសើរ​អញ​។​ ​អ្នកផង​ក៏​សរសើរ​ភិក្ខុ​នោះ​ ​(​មែន​)​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​ ​ទើប​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប៉ុន្តែ​អ្នក​ទាំងឡាយ​មិន​ត្រូវ​សម្រេចឥរិយាបថដេក​ ​ដោយ​តាំងចិត្ត​ ​(​នឹង​ឲ្យ​គេ​សរសើរ​ដូច្នោះ​)​ ​ឡើយ​ ​ភិក្ខុ​ណា​សម្រេច​ ​(​ឥរិយាបថ​យ៉ាងនោះ​)​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 636775635875523121
ទៅកាន់ទំព័រ៖