ព្រះត្រៃបិដក ភាគ ០១
ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។ ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[២៨៩] សម័យនោះ មានភិក្ខុមួយរូបបាននិយាយនឹងឧបាសកម្នាក់ថា ម្នាលអ្នកដ៏មានអាយុ ភិក្ខុណាគង់នៅក្នុងវត្តរបស់អ្នក ភិក្ខុនោះជាព្រះអរហន្ត។ ឯភិក្ខុនោះតែងនៅក្នុងវត្តរបស់ឧបាសកនោះ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។ ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមានបំណងនឹងពោលអួត។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ គ្រានោះ មានភិក្ខុមួយរូបបានពោលពាក្យនេះនឹងឧបាសកម្នាក់ថា ម្នាលអ្នកដ៏មានអាយុ អ្នកបានទំនុកបំរុងភិក្ខុអង្គណាដោយចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់មនុស្សមានជម្ងឺ ភិក្ខុអង្គនោះជាព្រះអរហន្ត។ ឯឧបាសកនោះក៏តែងទំនុកបំរុងភិក្ខុនោះដោយចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់មនុស្សមានជម្ងឺ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។ ទើបក្រាបទូល
ID: 636775636948644500
ទៅកាន់ទំព័រ៖