ព្រះត្រៃបិដក ភាគ ០១
លោកដ៏មានអាយុមានឧត្តរិមនុស្សធម្មដែរឬ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ ធម្មតា អ្នកមានព្យាយាមប្រារព្ធហើយ រមែងញុំាងព្រះធម៌ឲ្យប្រោសប្រាណបាន។ សេចក្តីសង្ស័យក៏កើតមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែលមិនមានបំណងនឹងអួត មិនត្រូវអាបត្តិឡើយ។ សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយបាននិយាយនឹងភិក្ខុនោះថា នែអាវុសោ លោកកុំគប្បីខ្លាចឡើយ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនខ្លាចសេចក្តីស្លាប់ទេ។ សេចក្តីសង្ស័យក៏កើតមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែលមិនមានបំណងនឹងអួត មិនត្រូវអាបត្តិឡើយ។ សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយបានពោលពាក្យនេះនឹងភិក្ខុនោះថា ម្នាលអាវុសោ លោកកុំខ្លាចឡើយ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ ភិក្ខុណានៅមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយដោយពិតនៅឡើយ ភិក្ខុនោះទើបត្រូវខ្លាច។ សេចក្តីសង្ស័យក៏កើតមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ។ សម័យនោះ
ID: 636775637665645510
ទៅកាន់ទំព័រ៖