ព្រះត្រៃបិដក ភាគ ០១

មាន​ភិក្ខុ​មួយ​រូប​មាន​ជម្ងឺ​។​ ​ភិក្ខុ​ទាំងឡាយ​សួរ​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​មាន​ឧត្តរិមនុស្ស​ធម្ម​ដែរ​ឬ​។​ ​ភិក្ខុ​នោះ​តប​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម្មតា​ ​អ្នក​ដែល​ប្រកបដោយ​ព្យាយាម​ត្រូវហើយ​ ​រមែង​ញុំាង​ព្រះធម៌​ឲ្យ​ប្រោសប្រាណ​បាន​។​ ​ភិក្ខុ​នោះ​ក៏​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ដែល​មិន​មានបំណង​នឹង​ពោល​អួត​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​គ្រានោះ​ ​មាន​ភិក្ខុ​មួយ​រូប​មាន​ជម្ងឺ​។​ ​ភិក្ខុ​ទាំងឡាយ​សួរ​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​មាន​ឧត្តរិមនុស្ស​ធម្ម​ដែរ​ឬ​។​ ​ភិក្ខុ​នោះ​តប​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម្មតា​អ្នកមាន​ព្យាយាម​ប្រារព្ធ​ហើយ​ ​រមែង​ញុំាង​ព្រះធម៌​ឲ្យ​ប្រោសប្រាណ​បាន​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ដែល​មិន​មានបំណង​នឹង​ពោល​អួត​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​សម័យ​នោះ​ ​មាន​ភិក្ខុ​មួយ​រូប​មាន​ជម្ងឺ​។​ ​ភិក្ខុ​ទាំងឡាយ​សួរ​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​មាន​ឧត្តរិមនុស្ស​ធម្ម​ដែរ​ឬ​។​ ​ភិក្ខុ​នោះ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម្មតា​អ្នកមាន​ព្យាយាម​ប្រកប​ត្រូវហើយ​ ​រមែង​ញុំាង​ព្រះធម៌​ឲ្យ​ប្រោសប្រាណ​បាន​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ដែល​មិន​មានបំណង​នឹង​ពោល​អួត​ ​មិន​ត្រូវអាបត្តិ​ទេ​។​
ថយ | ទំព័រទី ៣៥៤ | បន្ទាប់
ID: 636775638020715819
ទៅកាន់ទំព័រ៖