ព្រះត្រៃបិដក ភាគ ០១
សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយបានសួរភិក្ខុនោះថា ម្នាលអាវុសោ លោកល្មមអត់ធន់បានទេឬ លោកល្មមឲ្យប្រព្រឹត្តទៅបានឬទេ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ បុគ្គលក្រៅការមិនអាចនឹងអត់ធន់បានឡើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ។ សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយបានសួរភិក្ខុនោះថា ម្នាលអាវុសោ លោកល្មមអត់ធន់បានទេឬ លោកល្មមឲ្យប្រព្រឹត្តទៅបានទេឬ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ បុគ្គលជាបុថុជ្ជន មិនអាចនឹងអត់ធន់បានឡើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ បានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមានបំណងនឹងពោលអួត។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២៩១] សម័យនោះ មានព្រាហ្មណ៍ម្នាក់បាននិមន្តពួកភិក្ខុ ហើយបានទទួលពាក្យទូលថា បពិត្រលោកដ៏ចម្រើនទាំងឡាយ សូមលោកជាអរហន្តទាំងឡាយនិមន្តចូលមក។ ភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យថា
ID: 636775638486852481
ទៅកាន់ទំព័រ៖