ព្រះត្រៃបិដក ភាគ ០១

យើង​ទាំងឡាយ​ ​មិនមែន​ជា​ព្រះអរហន្ត​ទេ​ ​ប៉ុន្តែ​ ​ព្រាហ្មណ៍​នេះ​និយាយលើក​យើង​ទាំងឡាយ​ដោយ​ពាក្យ​ថា​ ​ព្រះអរហន្ត​ ​យើង​រាល់គ្នា​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រាហ្មណ៍​ពោល​ដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​សម័យ​នោះ​ ​មាន​ព្រាហ្មណ៍​ម្នាក់​និមន្ត​ភិក្ខុ​ទាំងឡាយ​ហើយ​បាន​ពោល​ពាក្យ​ថា​ ​បពិត្រ​លោក​ដ៏​ចម្រើន​ទាំងឡាយ​ ​សូម​លោក​ជា​អរហន្ត​ទាំងឡាយ​និមន្ត​គង់​។​បេ​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ទាំងឡាយ​ ​សូម​លោក​ជា​អរហន្ត​ទាំងឡាយ​និមន្ត​ឆាន់​។​បេ​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ទាំងឡាយ​ ​សូម​លោក​ជា​អរហន្ត​ទាំងឡាយ​និមន្ត​ឆាន់​ឲ្យ​ឆ្អែត​។​បេ​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ទាំងឡាយ​ ​សូម​លោក​ជា​អរហន្ត​ទាំងឡាយ​និមន្ត​ទៅចុះ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​មាន​សេចក្តី​សង្ស័យ​ថា​ ​យើង​ទាំងឡាយ​មិនមែន​ជា​អរហន្ត​ទេ​ ​ក៏​ព្រាហ្មណ៍​នេះ​និយាយលើក​យើង​ដោយ​ពាក្យ​ថា​ ​ព្រះអរហន្ត​ ​យើង​គួរ​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រាហ្មណ៍​ពោល​ដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​
 [​២៩២​]​ ​សម័យ​នោះ​ ​មាន​ភិក្ខុ​មួយ​រូប​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​ចំពោះ​ភិក្ខុ​មួយ​រូប​។​ ​ភិក្ខុ​ដែល​ពោល​អួត​នោះ​បាន​និយាយ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 636775638870804441
ទៅកាន់ទំព័រ៖