ព្រះត្រៃបិដក ភាគ ០១
ម្នាលអាវុសោ អាសវធម៌ទាំងឡាយ ខ្ញុំបានលះបង់អស់ហើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុអ្នកឯងត្រូវអាបត្តិបារាជិកហើយ។ គ្រានោះ មានភិក្ខុមួយរូប ពោលអួតឧត្តរិមនុស្សធម្មចំពោះភិក្ខុមួយរូប។ ភិក្ខុដែលពោលអួតនោះបាននិយាយយ៉ាងនេះថា ម្នាលអាវុសោ ក៏ឧត្តរិមនុស្សធម្មទាំងនេះ ខ្ញុំករុណាមានសព្វគ្រប់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះ មានភិក្ខុមួយរូប ពោលអួតឧត្តរិមនុស្សធម្មចំពោះភិក្ខុមួយរូប។ ភិក្ខុដែលពោលអួតនោះបានពោលយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំឃើញចំពោះខ្លួនឯងក្នុងធម៌ទាំងនោះ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[២៩៣] សម័យនោះ ជនទាំងឡាយជាញាតិបាននិមន្តភិក្ខុមួយរូបថា បពិត្យលោកដ៏ចម្រើន សូមលោកនិមន្តមកនៅគ្រប់គ្រងផ្ទះ។ ភិក្ខុនោះឆ្លើយតបថា ម្នាលអាវុសោទាំងឡាយបុគ្គលដូចជាអាត្មា មិនគួរដើម្បីនឹងនៅគ្រប់គ្រងផ្ទះទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។ ទើប
ID: 636775639242815719
ទៅកាន់ទំព័រ៖