ព្រះត្រៃបិដក ភាគ ០១
ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គគ្មានបំណងនឹងពោលអួតទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកដែលគ្មានបំណងនឹងពោលអួតមិនត្រូវអាបត្តិទេ។ សម័យនោះ ជនទាំងឡាយជាញាតិបាននិមន្តភិក្ខុមួយរូបថា បពិត្រលោកដ៏ចម្រើន សូមលោកនិមន្តមកបរិភោគកាមទាំងឡាយចុះ។ ភិក្ខុនោះឆ្លើយតបថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ ឯកាមទាំងឡាយ អាត្មាឃាត់រាំងរាបានហើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគខ្ញុំព្រះអង្គមិនមានបំណងនឹងពោលអួតទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុអ្នកដែលគ្មានបំណងនឹងអួត មិនត្រូវអាបត្តិទេ។ សម័យនោះ ជនទាំងឡាយជាញាតិបានសួរភិក្ខុមួយរូបថា បពិត្រលោកដ៏ចម្រើន លោកម្ចាស់ត្រេកសប្បាយ ដែរឬទេ។ ភិក្ខុនោះនិយាយថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អាត្មាត្រេកសប្បាយដែរ (តែត្រេក សប្បាយ) ដោយសេចក្តីសប្បាយដ៏ឧត្តម។ ភិក្ខុនោះមានសេចក្តីសង្ស័យថា ភិក្ខុទាំងឡាយណា
ID: 636775639791247088
ទៅកាន់ទំព័រ៖