ព្រះត្រៃបិដក ភាគ ០១

មួយ​ដែល​ជា​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ភិក្ខុ​ទាំងនោះ​ទើប​គួរ​ពោល​ពាក្យ​យ៉ាងនេះ​បាន​ ​ក៏​ខ្លួន​អញ​មិនមែន​ជា​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទេ​ ​អញ​ត្រូវអាបត្តិ​បារាជិក​ហើយ​ដឹង​។​ ​ភិក្ខុ​នោះ​ក៏​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មានចិត្ត​គិត​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ក៏​ទូល​តប​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​គ្មាន​បំណង​នឹង​ពោល​អួត​ទេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​អ្នក​ដែល​គ្មាន​បំណង​នឹង​ពោល​អួត​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​
 [​២៩៤​]​ ​សម័យ​នោះ​ ​មាន​ភិក្ខុ​ច្រើន​រូប​នៅចាំ​វស្សា​ក្នុង​អាវាស​មួយ​ ​បាន​ធ្វើ​កតិកា​ ​(​ណាត់គ្នា​)​ ​ថា​ ​ភិក្ខុ​អង្គ​ណា​នឹង​ចេញ​ចាក​អាវាស​នេះ​ជាមុន​គេ​ ​យើង​ទាំងឡាយ​នឹង​ដឹង​ថា​ ​ភិក្ខុ​អង្គ​នោះ​ជា​ព្រះអរហន្ត​។​ ​មាន​ភិក្ខុ​មួយ​រូប​ចេញ​ចាក​អាវាស​នោះ​ទៅ​មុនគេ​ ​ដោយ​គិតថា​ ​ភិក្ខុ​ទាំងនោះ​ចូរ​ដឹង​នូវ​អញ​ថា​ជា​ព្រះអរហន្ត​ចុះ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​ថា​ ​អញ​ត្រូវអាបត្តិ​បារាជិក​ហើយ​ដឹង​។​ ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​២៩៥​]​ ​គ្រានោះ​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេ​ឡុង​វន​កលន្ទក​និវាប​ស្ថាន​។​ ​សម័យ​នោះ​ ​ព្រះ​លក្ខ​ណ​ត្ថេ​រនឹង​ព្រះ​មហា​មោគ្គល្លាន​ត្ថេ​រ​ដ៏​មាន​អាយុ​ ​គង់នៅ​លើ​ភ្នំ​គិជ្ឈកូដ​។​ ​គ្រានោះ​ឯង​
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 636775640287605478
ទៅកាន់ទំព័រ៖