ព្រះត្រៃបិដក ភាគ ០១
ដូចជាស័ង្ខដែលគេខាត់ហើយនោះទេ បើលុះតែអញកោរសក់និងពុកមាត់ពុកចង្កា រូចស្លៀកដណ្តប់សម្ពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះទៅបួសប្រតិបត្តិក្នុងផ្នួសដែលគ្មានប្រយោជន៍ ដោយកិច្ចការក្នុងផ្ទះ(នោះទើបប្រព្រឹត្តព្រហ្មចរិយធម៌កើត)។ គ្រានោះ ពួកបរិសទ្យបានស្តាប់ធម្មីកថាដែលព្រះដ៏មានព្រះភាគ ទ្រង់ណែនាំពន្យល់អោយជឿជាក់កុសលធម៌ ឲ្យរីករាយរាល់គ្នាហើយ ក៏ក្រោកចាកទីអង្គុយ ក្រាបថ្វាយបង្គំព្រះអង្គ រួចដើរប្រទក្សិណហើយក៏ចេញអស់ទៅ។ ឯសុទិន្នកលន្ទកបុត្រ កាលបើពួកពុទ្ធបរិស័ទ្យក្រោកទៅអស់ហើយភ្លាម ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រួចអង្គុយក្នុងទីមួយដ៏សមគួរ។ លុះសុទិន្នកលន្ទកបុត្រ អង្គុយនៅក្នុងទីមួយដ៏សមគួរហើយ ក៏ក្រាបទូលព្រះអង្គថា សូមទ្រង់ព្រះមេត្តាប្រោស ធម៌ដែលព្រះអង្គសំដែងហើយ ដោយដំណើរយ៉ាងណាៗ ខ្ញុំព្រះអង្គបានយល់តាមដំណើរទាំងនោះដែរហើយ ប៉ុន្តែបើខ្ញុំព្រះអង្គនៅជាគ្រហស្ថគ្រប់គ្រងផ្ទះ (យ៉ាងនេះ) ក៏មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌តែម្យ៉ាង ឲ្យបរិសុទ្ធតែម្យ៉ាង ដូចជាស័ង្ខដែលគេខាត់ហើយនោះទេ សូមទានខ្ញុំព្រះអង្គចង់កោរសក់ និងពុកមាត់ពុកចង្កា រួចស្លៀកដណ្តប់សម្ពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះ
ID: 636774041663838784
ទៅកាន់ទំព័រ៖