ព្រះត្រៃបិដក ភាគ ០១

ទើប​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហៅ​ពួក​ភិក្ខុ​ ​មក​ហើយ​ត្រាស់​ប្រាប់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាវក​ទាំងឡាយ​មាន​ចក្ខុ​កើត​ពិតហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាវក​ទាំងឡាយ​មាន​ញាណ​កើត​ពិតហើយ​ ​ព្រោះ​ហេតុ​ថា​ ​សាវក​នឹង​ដឹង​ ​ឬ​នឹង​ឃើញ​ ​ប្រេត​បែបនេះ​ ​ឬថា​នឹង​ធ្វើ​ប្រេត​បែបនេះ​ឲ្យ​ជា​បន្ទាល់​ ​(​របស់​តថាគត​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នោះ​ ​តថាគត​បានឃើញ​ពី​ក្នុង​កាលមុន​រួចមក​ហើយ​ ​ប៉ុន្តែ​តថាគត​មិនបាន​សំដែង​ ​ព្រោះថា​ ​បើ​តថាគត​ ​សំដែង​ទៅ​ ​ពពួក​ជន​ដទៃ​មិន​ជឿ​ ​(​ពាក្យ​)​ ​តថាគត​ ​ពពួក​ជន​ណា​ដែល​មិន​ជឿ​តថាគត​ ​សេចក្តី​ដែល​មិន​ជឿ​នោះ​នឹង​នាំឲ្យ​ខាន​បាន​ប្រយោជន៍​ ​នាំឲ្យ​បាន​សេចក្តី​ទុក្ខ​អស់​កាលយូរ​អង្វែង​ដល់​ពពួក​ជន​ទាំងនោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នុ៎ះ​ ​(​កាលពីដើម​)​ ​ជា​អ្នក​ពិឃាត​គោ​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​ ​ដោយ​កម្មវិបាក​នោះ​ ​អ្នក​ពិឃាត​គោ​នោះ​ទៅ​ឆេះ​នៅក្នុង​នរក​អស់​ឆ្នាំ​ដ៏​ច្រើន​ ​គឺ​អស់​រយ​ពាន់​ ​សែន​ឆ្នាំ​ ​ដ៏​ច្រើន​ ​ដោយ​សេសសល់​នៃ​កម្មវិបាក​នោះ​ ​ក៏​ត្រឡប់​មក​ទទួលផល​គឺ​ ​ត្រឡប់​បា​នូវ​អត្តភាព​ ​បែបនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​មោគ្គល្លាន​ពោល​ពាក្យពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោគ្គល្លាន​មិន​ត្រូវអាបត្តិ​
ថយ | ទំព័រទី ៣៦២ | បន្ទាប់
ID: 636775641749649102
ទៅកាន់ទំព័រ៖