ព្រះត្រៃបិដក ភាគ ០១

ទេ​។​បេ​។​ ​ម្នាល​អាវុសោ​លក្ខណ​ ​ថ្ងៃនេះ​ ​ខ្ញុំ​កាលដែល​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​មំស​បេ​សី​ប្រេត​(​១​)​ ​កំពុងតែ​អណ្តែត​ទៅ​ឯអាកាស​ ​ពពួក​ត្មាត​ ​ខ្លែង​ ​រអាត​ ​ដេញ​តាម​ចោម​ឆាប​ចឹក​ចោះ​ជញ្ជែង​មំស​បេ​សី​ប្រេត​នោះ​ឯង​ ​មំស​បេ​សី​ប្រេត​នោះ​ចេះតែ​ស្រែកថ្ងូរ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​សត្វ​នុ៎ះ​ ​(​កាលពីដើម​)​ ​ជា​អ្នក​ពិឃាត​គោ​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​បេ​។​ ​ម្នាល​អាវុសោ​លក្ខណ​ ​ថ្ងៃនេះ​ ​ខ្ញុំ​កាលដែល​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​បានឃើញ​មំស​បិណ្ឌ​ប្រេត​(​២​)​ ​កំពុងតែ​អណ្តែត​ទៅ​ឯអាកាស​ ​ពពួក​ត្មាត​ ​ខ្លែង​ ​រអាត​ ​ដេញ​តាម​ចោម​ ​ឆាប​ចឹក​ចោះ​ជញ្ជែង​មំស​បិណ្ឌ​ប្រេត​នោះ​ឯង​ ​មំស​បិណ្ឌ​ប្រេត​នោះ​ចេះតែ​ស្រែកថ្ងូរ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​សត្វ​នុ៎ះ​ ​(​កាលពីដើម​)​ ​ជា​ព្រាន​សត្វស្លាប​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​បេ​។​ ​ម្នាល​អាវុសោ​ ​លក្ខណៈ​ ​ថ្ងៃនេះ​ ​ខ្ញុំ​កាលដែល​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​បុរស​ដែល​កើតជា​និ​ច្ឆ​ច​វិ​ប្រេត​(​៣​)​ ​កំពុងតែ​អណ្តែត​ទៅ​ឯអាកាស​ ​ពពួក​ត្មាត​ ​ខ្លែង​ ​រអាត​ ​ដេញ​តាម​ចោម​ឆាប​ចឹក​ចោះ​ជញ្ជែង​និ​ច្ឆ​វិ​ប្រេត​នោះ​ឯង​ ​និ​ច្ឆ​ប្រេត​នោះ​ចេះតែ​ស្រែកថ្ងូរ​។​បេ​។​ ​ម្នាល​ភិក្ខុ​
​(​១​)​ ​ប្រេត​មាន​រាងកាយ​ដូចជា​ចម្រៀក​សាច់​។​ ​(​២​)​ ​ប្រេត​មាន​រាងកាយ​ដូចជា​ដុំ​សាច់​។​ ​(​៣​)​ ​ប្រេត​មាន​រាងកាយ​រងាល​ឥត​ស្បែក​។​
ថយ | ទំព័រទី ៣៦៣ | បន្ទាប់
ID: 636775642630259470
ទៅកាន់ទំព័រ៖