ព្រះត្រៃបិដក ភាគ ០១

ទាំងឡាយ​ ​សត្វ​នុ៎ះ​ ​(​កាលពីដើម​)​ ​ជា​អ្នកសម្លាប់​សត្វ​ចៀម​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​បេ​។​ ​ម្នាល​អាវុសោ​លក្ខណៈ​ ​ថ្ងៃនេះ​ ​ខ្ញុំ​កាលដែល​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​បុរស​ដែល​កើតជា​អសិ​លោម​ប្រេត​(​១​)​ ​កំពុងតែ​អណ្តែត​ទៅ​ឯអាកាស​ ​ដាវ​ទាំងឡាយ​របស់​ប្រេត​នោះ​អណ្តែត​ខ្ពស់​ឡើង​ៗ​ ​ហើយ​ធ្លាក់​មក​ដោត​ជាប់​ព្ធដ៏​កាយ​នៃ​ប្រេត​នោះ​ឯង​ ​អសិ​លោម​ប្រេត​នោះ​ចេះតែ​ស្រែកថ្ងូរ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នុ៎ះ​ ​(​កាលពីដើម​)​ ​ជា​អ្នក​ពិឃាត​ជ្រូក​ចិញ្ចឹមជីវិត​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​បេ​។​ ​ម្នាល​អាវុសោ​លក្ខណៈ​ ​ថ្ងៃនេះ​ ​ខ្ញុំ​កាលដែល​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​បានឃើញ​បុរស​ដែល​កើតជា​សត្តិ​លោម​ប្រេត​(​២​)​ ​កំពុងតែ​អណ្តែត​ទៅ​ឯអាកាស​ ​លំពែង​ទាំងឡាយ​របស់​ប្រេត​នោះ​អណ្តែត​ខ្ពស់​ឡើង​ៗ​ ​ហើយ​ធ្លាក់​មក​ដោត​ជាប់​ព្ធដ៏​កាយ​នៃ​ប្រេត​នោះ​ឯង​ ​សត្តិ​លោម​ប្រេត​នោះ​ចេះតែ​ស្រែកថ្ងូរ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នុ៎ះ​ ​(​កាលពីដើម​)​ ​ជា​ព្រានម្រឹគ​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​បេ​។​ ​ម្នាល​អាវុសោ​ល្ខ​ណៈ​ ​ថ្ងៃនេះ​ខ្ញុំ​កាលដែល​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​បានឃើញ​បុរស​ដែល​កើត​ជា​ឧសុ​លោម​
​(​១​)​ ​ប្រេត​មាន​ដាវ​ដោតជាប់នឹង​រាងកាយ​ដូចជា​រោម​។​ ​(​២​)​ ​ប្រេត​មាន​ ​លំពែង​ដោតជាប់នឹង​រាងកាយ​ដូចជា​រោម​។​
ថយ | ទំព័រទី ៣៦៤ | បន្ទាប់
ID: 636775643187011314
ទៅកាន់ទំព័រ៖