ព្រះត្រៃបិដក ភាគ ០១

ទ្រូង​ ​ហើយ​ធ្លាយ​ចេញ​មក​ខាង​ពោះ​ ​ដោត​ចូល​ទៅតាម​ពោះ​ ​ហើយ​ធ្លាយ​ចេញ​មក​ខាង​ភ្លៅ​ ​(​ទាំងពីរ​)​ ​ដោត​ចូល​ទៅតាម​ភ្លៅ​ ​(​ទាំងពីរ​)​ ​ហើយ​ធ្លាយ​ចេញ​មក​ខាង​ស្មង​ ​(​ទាំងពីរ​)​ ​ដោត​ចូល​ទៅតាម​ស្មង​ ​(​ទាំងពីរ​)​ ​ហើយ​ធ្លាយ​ចេញ​មក​ខាងជើង​ ​(​ទាំងពីរ​)​ ​សូ​ចិ​លោម​ប្រេត​នោះ​ចេះតែ​ស្រែកថ្ងូរ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នុ៎ះ​ ​(​កាលពីដើម​)​ ​ជា​អ្នក​ញុះញង់​គេ​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​បេ​។​ ​ម្នាល​អាវុសោ​លក្ខណៈ​ថ្ងៃនេះ​ ​ខ្ញុំ​កាលដែល​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​បានឃើញ​បុរស​ដែល​កើតជា​កុម្ភណ្ឌ​ប្រេត​(​១​)​ ​កំពុងតែ​អណ្តែត​ទៅ​ឯអាកាស​ ​ប្រេត​នោះ​កាល​ ​បើ​ដើរ​លុះតែ​លើក​អណ្ឌៈ​ទាំងនោះ​លី​ ​ទើប​ដើរទៅ​បាន​ ​កាលបើ​អង្គុយ​ ​ក៏​ចេះតែ​អង្គុយ​សង្កត់​លើ​អណ្ឌៈ​ទាំងនោះ​ឯង​ ​ពពួក​ត្មាត​ ​ខ្លែង​ ​រអាត​ ​ដេញ​តាម​ចោម​ឆាប​ ​ចឹក​ចោះ​ជញ្ជែង​ ​កុម្ភណ្ឌ​ប្រេត​នោះ​ចេះតែ​ស្រែកថ្ងូរ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នុ៎ះ​ ​(​កាលពីដើម​)​ ​ជា​អមាត្យ​អ្នក​វិនិច្ឆ័យ​ក្តី​នៃ​អ្នកស្រុក​ដោយ​អំពើវៀច​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​បេ​។​ ​ម្នាល​អាវុសោ​លក្ខណៈ​ ​ថ្ងៃនេះ​ ​ខ្ញុំ​កាលដែល​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​បានឃើញ​បុរស​ដែល​លិច​ចុះ​ទាំង​ក្បាល​ ​ទៅ​ក្នុង​រណ្តៅ​លាមក​(​២​)​ ​។​បេ​។
​(​១​)​ ​ប្រេត​មាន​អណ្ឌៈ​ ​(​ពងល្វា​)​ ​ប៉ុន​ក្អម​យ៉ាង​ធំ​។​ ​(​២​)​ ​ហៅ​គូថ​ខា​ទិ​ប្រេត​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់
ID: 636775644851076493
ទៅកាន់ទំព័រ៖