ព្រះត្រៃបិដក ភាគ ០១
ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នកធ្វើបរទារកម្ម ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលលិចចុះទាំង ក្បាលទៅក្នុងរណ្តៅលាមក
(១) កំពុងតែ (ចាប់) លាមកដោយដៃទាំងពីរស៊ី។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាព្រាហ្មណ៍កំណាចក្នុងក្រុងរាជគ្រឹះនេះឯង ព្រហ្មណ៍នោះ កាលក្នុងសាសនាព្រះសម្មាសម្ពុទ្ធព្រះនាមកស្សប បាននិមន្តភិក្ខុសង្ឃដោយ (ពាក្យថានិមន្តឆាន់) ភត្តាហារ ក៏ចាក់លាមកពេញក្នុងស្នូក រួចហើយប្រើគេឲ្យប្រាប់ភត្តកាលថា
(២) បពិត្រលោកដ៏ចម្រើនទាំងឡាយ សូមលោកម្ចាស់និមន្តឆាន់ (ចង្ហាន់)ទាល់ឆ្អែតក្នុងទីនេះផង សូមនិមន្តយក (ចង្ហាន់) អំពីទីនេះទៅផង ដោយកម្មវិបាកនោះ ព្រាហ្មណ៍កំណាចនោះក៏ឆេះនៅក្នុងនរកអស់ឆ្នាំដ៏ច្រើន គឺអស់រយ ពាន់ សែនឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មវិបាកនោះឯង ក៏បានមកសោយនូវផលកម្មដែលត្រឡប់បាននូវអត្តភាពបែបនេះ ម្នាលភិក្ខុទាំងឡាយមោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានមិនត្រូវអាបត្តិទេ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះ
(១) ហៅគូថខាទិប្រេត។ (២) ពេលដែលចាត់ចែងចង្ហាន់ស្រេចហើយ ត្រូវនិមន្តឆាន់។
ID: 636775645359875595
ទៅកាន់ទំព័រ៖