ព្រះត្រៃបិដក ភាគ ០១

ទាំងឡាយ​ ​ស្រី​នុ៎ះ​ ​(​កាលពីដើម​)​ ​ជា​អគ្គមហេសី​នៃ​ស្តេច​ក្នុង​ដែន​កលិង្គ​ ​ជា​ស្រី​មានចិត្ត​ឫស្យា​ ​បាន​ចាក់​រងើកភ្លើង​មួយ​អម្បែង​លើ​ស្រី​ជាស​ត្រូវ​។​បេ​។​ ​ម្នាល​អាវុសោ​លក្ខណៈ​ ​ថ្ងៃនេះ​ ​ខ្ញុំ​កាលដែល​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​អ​សីស​ក​ពន្ធ​ប្រេត​(​១​)​ ​កំពុងតែ​ ​អណ្តែត​ទៅ​ឯអាកាស​ ​ប្រេត​នោះ​មាន​ភ្នែក​ ​និង​មុខ​នៅត្រង់​ទ្រូង​ ​ពពួក​ត្មាត​ ​ខ្លែង​ ​រអាត​ ​ដេញ​តាម​ចោម​ឆាប​ចឹក​ ​ចោះ​ជញ្ជែង​នូវ​អ​សីស​ក​ពន្ធ​ប្រេត​នោះ​ឯង​ ​ប្រេត​នោះ​ចេះតែ​ស្រែកថ្ងូរ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នុ៎ះ​ ​(​កាលពីដើម​)​ ​ជា​អ្នក​ពិឃាត​ចោរ​ឈ្មោះ​ទា​រមិ​ក​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​បេ​។​ ​ម្នាល​អាវុសោ​លក្ខណៈ​ ​ថ្ងៃនេះ​ ​ខ្ញុំ​កាលដែល​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​ភិក្ខុ​(​២​)​ ​កំពុងតែ​ ​អណ្តែត​ទៅ​ឯអាកាស​ ​សង្ឃាដិ​របស់​ភិក្ខុ​នោះ​ក្តី​ ​មាន​ភ្លើង​ឆេះ​ភ្លឺ​សន្ធោសន្ធៅ​ ​បាត្រ​ក្តី​ ​ក៏​មាន​ភ្លើង​ឆេះ​ភ្លឺ​ ​វត្ថពន្ធ​ចង្កេះ​ក្តី​ក៏​មាន​ភ្លើង​ឆេះ​ភ្លឺ​សន្ធោសន្ធៅ​ ​រាងកាយ​របស់​ភិក្ខុ​នោះ​ក្តី​ ​ក៏​មាន​ភ្លើង​ឆេះ​ភ្លឺ​សន្ធោសន្ធៅ​ ​ភិក្ខុ​នោះ​ចេះតែ​ស្រែកថ្ងូរ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នុ៎ះ​ ​ជា​ភិក្ខុ​បាប​ក្នុង​សាសនា​នៃ​ព្រះសម្មាសម្ពុទ្ធ​ព្រះនាម​កស្សប​។​បេ​។​ ​
​(​១​)​ ​ប្រេត​ឥត​ក្បាល​ ​មាន​រូបសណ្ឋាន​ដូច​សាកអសុភ​ដាច់​ក្បាល​។​ ​(​២​)​ ​ហៅ​ភិក្ខុ​ប្រេត​ ​គឺ​ប្រេត​មាន​ភេទ​ដូចជា​ភិក្ខុ​។​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់
ID: 636775646387954398
ទៅកាន់ទំព័រ៖