ព្រះត្រៃបិដក ភាគ ០១

មក​បួស​ប្រតិបត្តិ​ក្នុង​ផ្នួស​ ​ដែល​គ្មាន​ប្រយោជន៍​ដោយ​កិច្ចការ​ក្នុង​ផ្ទះ​ ​(​នោះ​ណាស់​)​ ​សូម​ព្រះ​ដ៏​មានជោគ​ ​ទ្រង់​បំបួស​ខ្ញុំ​ព្រះអង្គ​ផង​។​ ​ព្រះ​សាស្តា​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​សុទិន្ន​ ​ចុះ​អ្នកឯង​មាតាបិតា​បាន​យល់ព្រម​ឲ្យ​ចេញ​ចាក​ផ្ទះ​មក​បួស​ប្រតិបត្តិ​ ​ក្នុង​បព្វជ្ជា​ ​ដែល​គ្មាន​ប្រយោជន៍​ដោយ​កិច្ចការ​ក្នុង​ផ្ទះ​ហើយ​ឬ​។​ ​សុទិន្ន​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​មាតាបិតា​មិនទាន់​បាន​យល់ព្រម​ឲ្យ​ចេញ​ចាក​ផ្ទះ​មក​បួស​ក្នុង​ ​ព្រះពុទ្ធ​សាសនា​នៅឡើយ​ទេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​សុទិន្ន​ ​ព្រះ​តថាគត​ទាំងឡាយ​ ​មិនដែល​បំបួស​កូន​ដែល​មាតាបិតា​ ​មិនទាន់​អនុញ្ញាត​នោះ​ទេ​។​ ​សុទិន្ន​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​នឹង​ទទួ​ចលា​មាតាបិតា​ ​ត្រាតែ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ព្រះអង្គ​ចេញ​ចាក​ផ្ទះ​មក​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ ​ឲ្យបាន​ ​។​ ​
 [​១១​]​ ​លំដាប់នោះ​ ​សុទិន្ន​ក​លន្ទ​បុត្រ​បានសម្រេច​កិច្ច​ភារៈ​ដែល​ខ្លួន​ត្រូវ​ធ្វើ​ក្នុង​ ​ក្រុង​វេសាលី​នោះ​រួចស្រេច​ហើយ​ ​ក៏​វិលត្រឡប់​មក​ស្រុក​ក​លន្ទ​វិញ​ ​បាន​ចូល​ទៅ​រក​មាតាបិតា​ ​ហើយ​ជំរាប​មាតាបិតា​ថា​ ​បពិត្រ​អ្នកម្តាយ​ ​អ្នក​ឪពុក​ ​ខ្ញុំបាទ​បាន​ស្តាប់ធម៌​ដែល​ព្រះ​ដ៏​មានជោគ​ទ្រង់​សំដែង​ដោយដំណើរ​យ៉ាង​ណាៗ​ ​ក៏​យល់តាម​ដំណើរ​ទាំងនោះ​ហើយ​ ​ខ្ញុំបាទ​គិតថា​ ​បើ​ខ្ញុំ​នៅជា​គ្រហស្ថ​គ្រប់គ្រង​ផ្ទះ​នោះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​

ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636774041996047785
ទៅកាន់ទំព័រ៖