ព្រះត្រៃបិដក ភាគ ០១

ម្នាល​អាវុសោ​លក្ខណៈ​ ​ថ្ងៃនេះ​ ​ខ្ញុំ​កាលដែល​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​ភិក្ខុនី​(​១​)​ ​បានឃើញ​សាមណេរ​(​២​)​ ​បានឃើញ​សាមណេរី​(​៣​)​ ​កំពុងតែ​អណ្តែត​ទៅ​ឯអាកាស​ ​សង្ឃាដិ​របស់​សាមណេរី​នោះ​ក្តី​ ​មាន​ភ្លើង​ឆេះ​ភ្លឺ​សន្ធោសន្ធៅ​ ​បាត្រ​ក្តី​ ​ក៏​មាន​ភ្លើង​ឆេះ​ភ្លឺ​សន្ធោសន្ធៅ​ ​វត្ត​ពន្ធ​ចង្កេះ​ក្តី​ ​ក៏​មាន​ភ្លើង​ឆេះ​ភ្លឺ​សន្ធោសន្ធៅ​ ​រាងកាយ​ក្តី​ ​ក៏​មាន​ភ្លើង​ឆេះ​ភ្លឺ​សន្ធោសន្ធៅ​ ​សាមណេរី​នោះ​ចេះតែ​ស្រែកថ្ងូរ​ ​ម្នាល​អាវុសោ​លក្ខណៈ​ ​ខ្ញុំ​ក៏​មាន​បរិវិតក្ក​ថា​ ​យីអើហ្ន៎​ ​(​នេះ​ហៅ​ពេញ​)​ ​ជា​អស្ចារ្យ​ ​យីអើហ្ន៎​ ​មិនដែល​កើតមាន​សោះ​ឡើយ​ ​សត្វ​បែបនេះ​ ​នឹង​ត្រឡប់ទៅ​ជា​មាន​ខ្លះ​ទេតើ​ ​យក្ស​បែបនេះ​ ​នឹង​ត្រឡប់ទៅ​ជា​មាន​ខ្លះ​ ​ប្រេត​បែបនេះ​ ​នឹង​ត្រឡប់ទៅ​ជា​មាន​ខ្លះ​ ​កិរិយា​ត្រឡប់​បាន​នូវ​អត្តភាព​បែបនេះ​ ​ក៏សឹងមាន​ខ្លះ​ដែរ​តើ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ហើយ​ ​ទើប​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​សាវក​ទាំងឡាយ​
​(​១​)​ ​ហៅ​សិក្ខមានា​ប្រេត​។​ ​(​២​)​ ​ហៅ​សាមណេរ​ប្រេត​។​ ​(​៣​)​ ​ហៅ​សាមណេរី​ប្រេត​។​
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 636775646958057006
ទៅកាន់ទំព័រ៖