ព្រះត្រៃបិដក ភាគ ០១
[២៩៦] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុហៅភិក្ខុទាំងឡាយមកហើយនិយាយប្រាប់ថា ម្នាលអាវុសោទាំងឡាយ ស្ទឹងតបោទានេះហូរមកអំពីអន្លង់ទឹកណា អន្លង់នោះមានទឹកថ្លា ទឹកត្រជាក់ ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់ដ៏ល្អគួរជាទីរីករាយមានត្រី និងអណ្តើកដ៏ច្រើនមានទាំងផ្កាឈូកប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ តែថាស្ទឹងតបោទានេះ មានទឹកក្តៅហូរមក។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វីព្រះមហាមោគ្គល្លានពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ស្ទឹងតបោទានេះហូរមកអំពីអន្លង់ទឹកណាអន្លង់នោះមានទឹកថ្លា ទឹកត្រជាក់ ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់ដ៏ល្អគួរជាទីរីករាយ មានត្រី និងអណ្តើកដ៏ច្រើន មានទាំងផ្កាឈូកប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ តែថាស្ទឹងតបោទានេះមានទឹកក្តៅហូរមក ព្រះមហាមោគ្គល្លានដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម (ទេតើ)។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ស្ទឹងតបោទានេះហូរមកអំពីអន្លង់ទឹកណា អន្លង់នោះមានទឹកថ្លា ទឹកត្រជាក់ ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់ដ៏ល្អគួរជាទីរីករាយ មានត្រី និងអណ្តើកដ៏ច្រើន មានទាំងផ្កាឈូកប៉ុនៗកង់ (នៃរថ) រីក
ID: 636775647889120260
ទៅកាន់ទំព័រ៖